ក្លិប Wisla Krakow ចាញ់ភ្ញៀវ Lech Poznan ១ទល់០ ក្រោយប្ដូរម្ចាស់ក្លិបថ្មីដែលជាជនជាតិខ្មែរ
ក្លិប Wisla Krakow បានបរាជ័យពីសំណាក់ក្រុមភ្ញៀវ Lech Poznan ដោយលទ្ធផល ១ទល់០ នៅក្នុងទឹកដីនៃកីឡដ្ឋាន Stadion Miejski im. Henryka Reymana នៃពានរង្វាន់លីគកំពូលប៉ូឡូញ ប្រចាំសប្តាហ៍ទី ២០។ ក្លិបមួយនេះ ក៏ទើបតែផ្លាស់ប្តូរក្បាលម៉ាសុីនកាលពីថ្មីៗនេះផងដែរ ដោយលោន លី វណ្ណា ដែលជាអ្នកជំនួញជនជាតិខ្មែរម្នាក់។
កាលពីថ្ងៃអង្គារ៍ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ លោក លី វណ្ណា និងដៃគូររបស់ខ្លួនជនជាតិអង់គ្លេស បានជួបតំណាងរបស់ក្លិប Wisla Krakow ក្នុងការទិញយកភាគហ៊ុនរបស់ក្លិបជើងឯក ១៣សម័យកាលនេះ ១០០% ដើម្បីស្រោចស្រង់ក្លិបនេះដែលកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ។ ក្រៅពីមានភាគហ៊ុននៅក្លិបក្នុងលីគកំពូលប៉ូឡូញ អ្នកជំនួញរូបនេះ ក៏មានភាគហ៊ុននៅក្នុងក្លិបដទៃដូចជា៖ New York City, Slavia Praga, Yokohama FC, Vitoria Guimaraes និងក្លិបមួយចំនួនទៀតនៅប្រេសុីលផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី ២០នេះ ក្លិប Wisla Krakow កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ពីតំបន់ដែលត្រូវកាត់ចោល ពោលក្រោយប្រកួតបាន ២០លើកក្នុងនោះ ឈ្នះ ៨លើក ស្មើ ៥លើក និងចាញ់ ៧លើក មាន ២៩ពិន្ទុក្នុងដៃផងដែរ៕
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ