ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៣៧៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៥.៨ប៊ីលានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងឆមាសទី១ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដី របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា គម្រោងវិនិយោគទាំង៣៧៣ គម្រោងនេះ អាចបង្កើតការងារបានប្រមាណ ២៥៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៥៧គម្រោង។

ជារួមក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការ កើនឡើងចំនួន ១៨៣គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២.៥ប៊ីលានដុល្លារ ស្មើនឹងប្រមាណ៧៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ