ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ ៥០៣.៧៩លានដុល្លារ កើនឡើង៣១.៦៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសកូឌឺវ័រ។
តែយ៉ាងនេះក្តី លោកបានលើកឡើងថា បើទោះបីជា ការផលិតគ្រាប់ស្វាយចន្ទីកើនឡើងក៏ដោយ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកហាក់មានការថយចុះ ដោយសារតម្លៃគ្រាប់ឆៅ ដែលនាំចេញទៅក្រៅប្រទេសមានតម្លៃខ្ពស់ ដែលជំរុញឱ្យកសិករ និងសហគ្រាសមួយចំនួនលក់គ្រាប់ឆៅទៅឱ្យឈ្មួញបរទេស។ ទន្ទឹមគ្នានេះ សហគ្រាសកែច្នៃក្នុងស្រុកមួយចំនួនទៀតថា មិនមានទុនបង្វិលគ្រប់គ្រាន់ សម្រាប់ប្រជែងទិញគ្រាប់ស្វាយចន្ទីស្តុកទុកកែច្នៃ។ ប៉ុន្តែបណ្តារោងចក្របរទេស ដូចជារោងចក្ររបស់ជប៉ុន ចិន បានបង្កើនការកែច្នៃ តែទោះជាយ៉ាងណាក្តីចំនួននេះ នៅមានតិចតួចនៅឡើយ។
យោងតាមតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញការកែច្នៃនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន ២៥% នៅឆ្នាំ២០២៧ និង៥០% នៅឆ្នាំ២០៣២៕
កម្ពុជា រកចំណូលបាន ៥០០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅឆ្នាំ២០២៤ កើនជាង៣០%