ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យហៅមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅសែន សុខ មកសួរនាំ និងឱ្យ អញ្ជើញលោកបណ្ឌិត សុខ ទូច ដើម្បីចូលដោះស្រាយបញ្ហា ដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថា «បានប្រើពាក្យមិនសមរម្យចំពោះគាត់»។

យោងតាមគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ: តាមបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះករណីដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយលោកបណ្ឌិត សុខ ទូច ។

ដោយ លោកស្នងការ បានឲ្យការិយាល័យបុគ្គលិក  អញ្ជើញមន្រ្តីនគរបាលចុះអនុវត្តច្បាប់ចរាចរណ៍គោលដៅខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយឲ្យលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញលោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ចថាបានប្រើពាក្យមិនសមរម្យចំពោះគាត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ