ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋានប្រធានស្ថានីយ៍ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ ក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ បានល្អជាច្រើនកន្លងមក និងបានពិភាក្សាគ្នាយ៉ាងផុសផុល បានផ្តល់ជាធាតុចូលសំខាន់ៗជាច្រើន ទៅកាន់អង្គប្រជុំទាំងមូល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវតែពន្លឿននូវការរៀបចំធ្វើបច្ចុប្បន្នភាពធៀបនឹងផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ទៅតាមអគ្គនាយកដ្ឋាន ដែលពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ