កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា គ្មានផែនការលុបចោលការប្រឡងបាក់ឌុបឡើយ ខណៈមានបណ្ដាប្រទេសមួយចំនួន មិនមានការប្រឡងបាក់ឌុប ឡើយ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មានអ្នកខ្លះរហូតគិតថា បាក់ឌុប មិនបាច់ប្រឡងទេ ខ្ញុំ ថា ការប្រឡងបាក់ឌុបនេះ ប្រទេសខ្លះអត់មានទេ ប្រឡងបាក់ឌុប ដូចនៅអាមេរិក អត់មានទេប្រឡងបាក់ឌុប គេយកតែពន្ទុឆមាស ប្រចាំឆ្នាំ គឺឱ្យជាប់។ ប៉ុន្ដែនៅសម្រាប់កម្ពុជា ប្រឡងមួយៗ គឺជាការធ្វើតេស្ដ ដើម្បីកំណត់និយាម ហើយវ៉ៃតម្លៃ បូកជាមួយ ចម្រិតមួយចំនួន»

នាឱកាសនោះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានលើកឡើងថា អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា «គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ