អង្គការជនពិការកម្ពុជា អំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ពាក្យលេងសើច ទាក់ទងទៅនឹងឈើច្រត់ ខណៈ អង្គការ ចាត់ទុកថា «សកម្មភាពនេះ គឺជាការរើសអើងដល់ជនមានពិការភាព»
22 ម៉ោង មុន
ភ្នំពេញ ៖ ការអំពាវនាវយ៉ាងដូច្នេះ របស់អង្គការជនពិការកម្ពុជា(អពក) ធ្វើឡើងក្រោយមានហ្វេសប៊ុកមួយ បានបង្ហោះសារ មានការប្រើប្រាស់ពាក្យមិនគួរគប្បីក្នុងការយកគ្រឿងប្រើប្រាស់ទ្រទ្រង់រាងកាយ(ឈើច្រត់) របស់ជនមានពិការភាពនៅក្នុងចម្រៀងជាការលេងសើច កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្មីៗនេះ។
អង្គការជនពិការកម្ពុជា ចាត់ទុកថាសកម្មភាពនេះ គឺជាការរើសអើង ដល់ជនមានពិការភាព ដែលជាទង្វើមួយប្រាសចាកពីច្បាប់ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
គួរជម្រាបជូនថា ក្នុងរយៈពេលចុងក្រោយនេះ តាមរយៈបណ្ដាញសង្គម គេឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានលើកយកពាក្យឈើច្រត់ មកធ្វើជាមាតិកា ដោយត្រាប់តាមសកម្មភាពវីដេអូចម្រៀងមួយរបស់ តារាចម្រៀងស្រី លោកស្រី សុគន្ធ នីសា៕


