១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលចំណូល ៤០លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ៣%
21 ម៉ោង មុន
ភ្នំពេញ ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរ នៅរយៈពេល១១ខែឆ្នាំនេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបាន ៤០លានដុល្លារ ពីការលក់សំបុត្រជូនផ្ញើចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ ធ្លាក់ចុះ៣.៤១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
សម្រាប់ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរវិញ ក្នុងរយៈពេលជិត១ឆ្នាំនេះមានចំនួនជិត៨៧ម៉ឺននាក់ ធ្លាក់ចុះ៣.៤៧%។
ថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៧លានដុល្លារផងដែរ ក្នុងរយៈពេល១១ខែនេះ៕
