អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុម Torino យ៉ាងស្រួលនៅក្នុងលទ្ធផល៤ទល់១នៅកីឡាដ្ឋាន Allianz Stadium បន្តឈរកំពូលតារាងដដែល។
យ៉ាងណាមិញ ៤គ្រាប់របស់ក្រុម Juventus កើតឡើងដោយកីឡាករផ្សេងៗគ្នា ដោយគ្រាប់បាល់ទី១ លេងមិនទាន់បាន៣នាទីស្រួលបួលផង ស្រាប់តែកីឡាករសញ្ជាតិអាហ្សង់ទីន Dybala បានស៊ុតចូល១គ្រាប់ ហើយគ្រាប់ទី២កើងឡើងនៅនាទី២៩ របស់កីឡាករខ្សែការពារCuadrado បន្ទាប់មកចូលតង់ទី២ សម្រាប់គ្រាប់ទី៣ដោយកីឡាករខ្សែប្រយុទ្ធ Ronaldo នៅនាទី៦១ ហើយជិតចប់ការប្រកួតទៅហើយនៅនាទី៨៧ជាគ្រាប់បាល់OG (K. Djidji)។ ដោយឡែកក្រុម Torino វិញ ក៏បានរកគ្រាប់បាល់១គ្រាប់ដែរដោយបាល់ប៉េណាល់ទីនៅនាទី៤៥+6 ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Bolotti ។
គួរឲដឹងដែរថា ក្រុម Juventus បានឈរលើកំពូលតារាងនៅសម្រាប់សប្ដាហ៍ទី៣០ ដោយមាន៧៥ពិន្ទុនៅក្នុងដៃ សម្រាប់ក្រុមលេខ២វិញមាន៦៨ពិន្ទុនៅសប្ដាហ៍ទី៣០ដូចគ្នា ដោយយប់មិញក្រុមលេខ២ Torinoបានប្រកួតចាញ់ក្រុមAC Milan៕RT