បន្ទាន់! បុរសម្នាក់មានផ្ទុកកូវីដ១៩ ធ្លាប់ចូលបណ្ណាគារ IBC ផ្លូវកម្ពុជាក្រោម ទិញសម្ភារកន្លះម៉ោង
4 ឆ្នាំ មុន
នៅរសៀលថ្ងៃទី ១៨ មីនា ២០២១ នេះ មានករណីតេស្តឃើញបុរសម្នាក់ មានផ្ទុកកូវីដ ១៩ ហើយធ្លាប់បានចូលទៅទិញសម្ភារមួយចំនួននៅក្នុងបណ្ណាគារ IBC សាខាផ្លូវកម្ពុជាក្រោម ដែលមានទីតាំង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យ៉ាងណាមិញមិនទាន់មានការបញ្ជាក់ទេថា បុរសរូបនេះ បានចូលទៅកាន់បណ្ណាគារខាងលើនៅថ្ងៃណានោះ ប៉ុន្តែខណៈនេះក្រុមគ្រូពេទ្យជំនាញ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានខណ្ឌទួលគោក កំពុងចុះប្រមូលវត្ថុសំណាកហើយ ។ អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវបានណែនាំឱ្យធ្វើចត្តាឡីស័កភ្លាមៗ ៕