អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានបញ្ចប់លទ្ធផលយកឈ្នះ ៣-១ ទៅលើ Brighton កាលពីយប់មិញ ដោយជាការចូលរួមចំណែករកគ្រាប់បាល់ដោយ Mohamed Salah ពីរ គ្រាប់ម្នាក់ឯង និង Jordan Henderson មួយគ្រាប់។

ដោយឡែក ៣ ពិន្ទុដ៏មានតម្លៃនេះបានរុញឲ្យហង្សបន្តក្តីសង្ឃឹមឆ្ពោះទៅតាមបំបែក កំណត់ត្រា Man City នាមជាក្រុមដែលធ្លាប់ទទួលបាន ១០០ ពិន្ទុខ្ពស់ជាងគេបង្អស់នៅរដូវកាលទោល PL។

យ៉ាងណាមិញ Liverpool នៅសេសសល់ ៤ ជុំបន្ថែមទៀតពោលគឺនៅសល់ ១២ ពិន្ទុពេញ ប្រសិនអាចឈ្នះគ្រប់ការប្រកួតទាំងអស់ហើយលំដាប់ពិន្ទុរបស់ក្រុមក៏នឹង ឡើងដល់ ១០៤ ពិន្ទុ យកឈ្នះ ៤ ពិន្ទុលើកំណត់ត្រាចាស់របស់ Man City ថែមទៀតផង៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ