អាម្លឺម៉ង់៖  ក្រុមយក្ស Bayern Munich បានបន្តយកឈ្នះលើក្រុមBayer Leverkusen ក្នុងលទ្ធផល ៤-២ នៅក្នុងកីឡាដ្ឋាន BayArena សម្រាប់សប្ដាហ៍ទី30 នៃក្របខណ្ឌ Bundesliga កាលពីយប់មិញនេះ ដោយមិនមានអ្នកគ្រាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ។ 

ដោយឡែក ៤គ្រាប់របស់ក្រុមភ្ញៀវកើតឡើងដោយកីឡាករ៤រូបផ្សេងគ្នា៖

27' K. Coman (assist by L. Goretzka); 42' L. Goretzka  (assist by T. Müller); 

45' S. Gnabry (assist by J. Kimmich); 66' R. Lewandowski (assist by T. Müller)ដោយ២គ្រាប់របស់ Bayer Leverkusen កើតឡើងដោយ កីឡាករ Alario នៅនាទី៩ និង មួយគ្រាប់ទៀតនៅចុងម៉ោងនាទី៨៩ ដោយកីឡាករ Wirtz។

ទន្ទឹមនេះ ក្រុម Dortmund បានឈ្នះក្រុម Hertha BSC ទាំងប្រផិតប្រផើយ១-០ ដោយកីឡាករ E.Can នៅនាទី៥៧ ហើយមួយគ្រាប់នេះបានជួយឲក្លិបទទួលបាន៣ពិន្ទុដ៏មានសារៈសំខាន់។ 

យ៉ាងណាមិញ ក្រុមរបស់លោក Hansi Flick ពេលនេះមាន៧០ពិន្ទុនៅក្នុងដៃ ដាច់ក្រុមលេខ២របស់ក្លិប Dortmund ៧ពិន្ទុទៅហើយ ខណៈដែលទម្រង់លេងបច្ចុប្បន្ននេះវិញ គឺរឹតតែល្អថែមទៀត។

គួរកត់សំគាល់ដែរថា ពេលនេះឪកាសលើកពានរង្វាន់រដូវកាលនេះ របស់ក្រុមBayern Munich កាន់តែមានភាគរយខ្ពស់ ព្រោះបើមើលទៅលើបច្ចុប្បន្នគ្មានក្រុមណាមួយអាចទប់ជាមួយពួកគេបានឡើយ៕RT

 សូមទស្សនាវីដែអូខាងក្រោម៖ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ