អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះលើក្រុម Valladolid ក្នុងលទ្ធផល ១- ០ នៅយប់មិញនេះ ក្នុងការប្រកួតលីគ La Liga សប្ដាហ៍ទី៣៦។១គ្រាប់ជ័យជម្នះរបស់ក្រុម Barcelona នេះធ្វើបានសម្រេចដោយ Arturo Vidal នៅតង់ទី១ ហើយវាក៏ជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនេះដែរ។ 

យ៉ាងណាមិញ ការទទួលបាន៣ពិន្ទុបន្ថែមនេះ គឺធ្វើឱ្យក្រុមរបស់លោក Setien នៅតែបន្ដក្ដីសង្ឃឹមឈ្នះពានរង្វាន់ La Liga របស់ខ្លួនបានសម្រាប់រដូវកាលនេះ ព្រោះពួកគេនៅចាញ់ពិន្ទុ Real Madrid តែ១ពិន្ទុប៉ុណ្ណោះ ប៉ុន្តែក្រុមរបស់លោក Zidane នៅសល់ការប្រកួត១ប្រកួតក្នុងដៃទៀត។

គួរបញ្ជាក់ផងដែរថា បើតាមលទ្ធផលនេះ លោក Setien នៅតែមានទំនុកចិត្តថាក្រុមរបស់លោកអាចប្រជែងពានរង្វាន់បានដល់ប្រកួតចុងក្រោយតែម្ដង។ លោកជឿជាក់ថា Real Madrid ប្រាកដជាអាចបាត់ពិន្ទុពីការប្រកួតណាមួយដែលនៅសល់មិនខាន៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ