(ភ្នំពេញ)៖ (ពត៌មានបឋម) នៅវេលាម៉ោង ៧ៈ៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ នៅតាមផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីឃាតកម្មចាក់សម្លាប់កម្មការិនីរោងចក្រម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថិច្ចបានឲ្យដឹងថា កម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី បម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និងមានកូនកាំបិតចុងស្រួចនៅជិតនោះ។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីឃាតកម្មនេះ ជាការសម្លាប់ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ មិនបានសម្រេចនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ