ភ្នំពេញ ៖ លោក ព្រាប ច័ន្ទវិបុល ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ បានឲ្យដឹងថា ក្នុងឆមាស ទី១ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករ និយោជិត បានកើត ឡើងចំនួន៨ករណី និងបង្កឲ្យមានជនរងគ្រោះ ចំនួន២២៣នាក់។យោងតាមគេហទំព័ហ្វេស ប៊ុករបស់ បេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស)។

ក្នុងកិច្ចប្រជុំ ស្តីពី លទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារ អនុវត្តន៍បន្ត របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក ព្រាប ច័ន្ទវិបុល បានថ្លែងថា «មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ រួមមាន ,ការបើកបរលើសល្បឿនកំណត់៣៥% មិន គោរពសិទ្ធិអាទិភាព២៧% ,ជែងក្នុងស្ថានភាពគ្រោះថ្នាក់១៨% ,បត់ខ្វះការប្រុងប្រយ័ត្ន៩% ,មិនប្រកាន់ស្តាំ៥% ,លក្ខណៈបច្ចេកទេសយានយន្ត១.៨% ,កត្តាផ្លូវ២% និងផ្សេងៗ២.២%»។

លោកបន្ដថា ដោយសារតែករណីល្មើសនេះដែរ បានធ្វើឲ្យមានកម្មករ កម្មករិនីរងគ្រោះចំនួន ២២៣នាក់ ស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន៣២នាក់ របួសស្រាលចំនួន១៨៩នាក់។លោកថា  គ្រោះថ្នាក់កើតឡើងដោយរ៉ឺម៉ក ចំនួន២ករណី ជនរងគ្រោះ២នាក់ គ្រោះថ្នាក់កើតឡើងដោយ កង់ចំនួន៣ករណី ជនរងគ្រោះចំនួន៣នាក់ និងគ្រោះថ្នាក់ដោយថ្មើរជើងមាន ចំនួន១៨ករណី ជនរងគ្រោះចំនួន១៨នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ