ភ្នំពេញ៖ កម្មករ-កម្មការិនីប្រមាណជាង ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិត នៅតាមបណ្ដោយផ្លូវវេងស្រេង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បាននាំគ្នាការតវ៉ាមិនព្រមចូលធ្វើការ ដោយសារតែក្រុមហ៊ុន បើកប្រាក់ឈ្នួលឲ្យមិនគ្រប់ និងតែងតែមានភាពយឺតយ៉ាវ ។ នេះបើយោងតាមហ្វេសប៊ុក សម្ព័ន្ធសហជីពចលនាកម្មករ ។

ប្រភពពីតំណាងសហជីពចលនាកម្មករ ដែលបម្រើការងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបាន តែ ១២ដុល្លារប៉ុណ្ណោះ ចំណែកបងប្អូនកម្មករដែលធ្វើការរយៈពេល ១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ ៣០ ដុល្លារប៉ុណ្ណោះ ដែលតួលេខនេះមិនគ្រប់ទៅតាមប្រាក់ឈ្នួល ដែលពួកគាត់ត្រូវទទួលបាននោះទេ។

ប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួលជូនប ងប្អូនកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ា មិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការ បើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។

សូមជម្រាបថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥នាក់ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ