អង់គ្លេស៖ ខ្សែការពារក្រុម Watford កីឡាករ Adrian Mariappa បានបញ្ជាក់ថាគាត់បានធ្វើតេស្ត៍វិជ្ជមានចំពោះជម្ងឺកូវីដ១៩នេះ។

ទន្ទឹមនេះ ក្របខណ្ឌ Premier League កាលពីម្សិលមិញបានប្រកាសថាមានកីឡាករ៦នាក់ ដែលមានបានរកឃើញមានផ្ទុកកូវីដ១៩។ដោយក្នុងនោះមានក្រុម Watford ៣នាក់ Burnley ម្នាក់និង២នាក់ទៀតមិនទាន់បញ្ចេញឈ្មោះនៅឡើយ។នេះបើយោងតាមប្រភពDailyMail

យ៉ាងណាមិញ ក្នុងចំណោម៣នាក់របស់ក្លិប Watford នោះ ត្រូវបានទម្លាយឈ្មោះម្នាក់ហើយគឺខ្សែការពារ Adrian Mariappa។

គួរបញ្ជាក់ផងដែរ បើតាមសាមីខ្លួនបាននិយាយថាខ្លួនមិនអស់ចិត្តនោះទេ ចំពោះការឆ្លងមេរោគកូវីដ១៩ ដោយសារតែតាំងពីដំបូងមក រូបគេមិនដែលចេញក្រៅ ឬមានកម្មវិធីជប់លៀងអ្វីឡើយ ពោលគឺនៅក្នុងផ្ទះរហូត៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ