សូមមេត្តាប្រុងប្រយ័ត្ន ល្បិចឆបោកលួចព័ត៌មានគណនីវីង តាមរយៈកម្មវិធី Telegram Chat Bot!
3 ឆ្នាំ មុន
នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅមុននេះបន្តិចក្រុមការងារបានសង្កេតឃើញ សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា "Wing Giveaways" អំពីការទទួលបានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។
នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា "Wing Giveaways" នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា៖
- អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត
- លេខគណនីវីង (Wing Account Numbber)
ក្រុមការងារសូមធ្វើការណែនាំបងប្អូនមេត្តាបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និងកុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង៖ ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬលួចផ្ទេរប្រាក់ ។ល។
#IdentityTheft #Fraud #ITDepartment #MoI