លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកសហការជាមួយក្រុមហ៊ុនGTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊រ របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ដើម្បីស្វែងរកសាកសពឈ្មោះឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំបន្ត ដែលបានលូតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។
លោកស្នងការបានបន្តថា រហូតដល់វេលាម៉ោង១០៖៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ក្រុមកាងារបានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ១០៣.៣៧.៦៦៧,E (ចំងាយប្រហែល៣មាយ ពីកោះត្រល់ និងចំងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាកសពមានសភាពហើមរលួយ។ ក្រុមការងារបានអោយសាច់ញាតិនៃសព ក្រោយពីពិនិត្យមើលរួចបានទទួលស្គាល់ថាពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដម៉ែន។
បច្ចុប្បន្នក្រុមការងារកំពុងរងចាំទូកយន្តឈើ មកទទួលសាកសពដឹកមកលើគោកវិញដើម្បីពិនិត្យតាមបច្ចេកទេសនិងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យ៕SS