សម្រាប់ឯកសារស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃនៅពេលជួបគ្រោះថ្នាក់ការងារ (ក្នុងករណីបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន) លោកអ្នកត្រូវភ្ជាប់រួមមាន៖
១. សំបុត្រចេញពីមន្ទីរពេទ្យ (មានការបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ)
២. ទម្រង់ទាមទារប្រាក់បំណាច់
៣. លិខិតអនុញ្ញាតច្បាប់ចេញដោយក្រុមហ៊ុន
៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)
៥. ប័ណ្ណសមាជិក ប.ស.ស. (កាត ប.ស.ស.)
បញ្ជាក់៖ សម្រាប់សំបុត្រពេទ្យ ត្រូវបញ្ជាក់ឱ្យបានច្បាស់ពីកាលបរិច្ឆេទនៃការចូលទៅសម្រាកព្យាបាល និងចេញពីមន្ទីរពេទ្យ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦៕SS