ប្រទេសចិននៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញបញ្ជាឲ្យបិទអគ្គកុងស៊ុលសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងឆឹងទូ  នៃខេត្តស៊ីឈាន់ហើយ។ នេះបើតាមការសេចក្តីប្រកាស ពីក្រសួងការបរទេសចិន ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CGTN។

ការបិទអគ្គកុងស៊ុល នៃសហរដ្ឋអាមេរិកប្រចាំទីក្រុង Chengdu ខាងលើនេះ គឺជាការឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានបង្គាប់ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហូស្តុនរដ្ឋតិចសាស់ កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ។

មកទល់នឹងពេលនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការណាមួយ ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ក្រុមមន្ត្រីទូតអាមេរិកនោះទេ ខណៈការបង្គាប់ឱ្យចិនបិទស្ថានកុងស៊ុល នៅក្នុងទីក្រុងហូស្ដុន ត្រូវបានគេមើលឃើញថា អាចជាការដាក់សម្ពាធមួយឱ្យចិន ទទួលយកក្រុមមន្ត្រីទូតអាមេរិកវិញ។

គួរបញ្ជាក់តាមអ្នកជំនាញមួយចំនួនបានលើកឡើងថា កន្លងមកសហរដ្ឋអាមេរិក បានស្វះស្វែងបញ្ជូនក្រុមមន្ត្រីទូតរបស់ខ្លួន ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីពួកគេត្រូវបានជម្លៀសមកកាន់សហរដ្ឋអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ដោយសារការឆ្លងរាតត្បាត COVID-19៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ