នៅទីក្រុង តូក្យូ ប្រទេសជប៉ុនបានរកឃើញសាកសពក្មេងស្រីនៅក្នុងផ្ទះ បន្ទាប់ពីស្រ្តីជាម្តាយ មានអាយុប្រមាណ២០ឆ្នាំ ប្លាយ បានទៅដើរលេងជាមួយស្នេហ៍ចំនួន៣ថ្ងៃ ទុកកូនស្រីអាយុ៣ឆ្នាំក្នុងផ្ទះតែឯងរហូត ដល់ឃ្លានស្លាប់ ។

ប៉ូលីសបាននិយាយថា Saki Kakehashi អាយុ ២៤ ឆ្នាំបានសារភាពចំពោះការចោទប្រកាន់នេះដោយបន្ថែមថាពួកគេជឿជាក់ថានាងតែងតែធ្វេសប្រហែសនិងរំលោភបំពានលើកូនស្រីឈ្មោះ Noa ។ប្រភពពីអ្នកស៊ើបអង្កេតម្នាក់បានប្រាប់ប៉ូលីសថា“ នាងបានចាកចេញពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃរឺក៏ត្រឡប់មកវិញនៅពេលយប់ដោយទុកកូនស្រីរបស់ខ្លួនដោយគ្មានការយកចិត្តទុកដាក់” ។

តាមលទ្ធផលនៃការធ្វើកោសល្យវិច័យបានបង្ហាញថាNoa បានស្លាប់ដោយសារការខ្វះជាតិទឹកនិងភាពអត់ឃ្លានធ្ងន់ធ្ងរ។

យោងតាមប្រភពស៊ើបអង្កេតមួយបានអោយដឹងថាស្ត្រីជាម្តាយត្រូវបានគេសង្ស័យថាបានទុកនាងចោលនៅផ្ទះតែម្នាក់ឯងរដោយនាងដែលជាម្តាយបានទៅលេងមិត្តប្រុសនៅក្នុងខេត្ត Kagoshima ។

នាង Kakehashi បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថានាងមិនរំពឹងថា Noa នឹងត្រូវស្លាប់នោះទេព្រោះនាងគិតថាវាមិនអីទេក្នុងការទុកកូនតូចអោយនៅតែម្នាក់ឯងនៅក្នុងផ្ទះល្វែង នាទីក្រុងតូក្យូជាកន្លែង ដែលអ្នកទាំងពីរបានរស់នៅតែម្នាក់ឯងចាប់តាំងពីអំឡុងខែកក្កដាឆ្នាំ ២០១៧ បន្ទាប់ពីនាងបានលែងលះពីឪពុក Noa ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ