(មានវីដេអូ) អ្នកគ្រប់គ្រង់សណ្ឋគារឋានសួគ៌សុខា លែងឱ្យយកអាហារឡើងលើភ្នំបូកគោ ក្រោយពលរដ្ឋញាំហើយបោះចោលគ្មានសណ្តាប់ធ្នាប់
គណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៍សុខា បានចេញសេចក្តីជូនដំណឹងមួយ ដោយមិនអនុញ្ញាឱ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់យកម្ហូបអាហាឡើងលើភ្នំបូកគោទៀតឡើយ ជាមួយគ្នានេះ គណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៍សុខា ក៏មិនអនុញ្ញាតឱ្យទទួលទានម្ហូបអាហានៅតាមដងវិថី និងទីសំរាកលំហែសារធារនៈនានា នៅលើភ្នំបូកគោផងដែ។
ការហាមនេះ បន្ទាប់ពីគណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៍សុខា មើលឃើញថា ពលរដ្ឋដែលយកអាហារទៅទទួលទានមិនបានប្រមូលសំរាមទុកដាក់ឱ្យបានត្រឹមត្រូវបណ្តាលឱ្យមានក្លិនស្អុយ ឆ្អេះឆ្អាប រាប់រយគីឡូ ពេលខ្លះមានរហូតដល់រាប់តោន ជាពិសេសពេលចុងសប្តាហ្ត៍ ដោយហេតុក្រុមហ៊ុនមិនមានបុគ្គលិកគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ប្រមូលសំរាម ទាំងនោះ ក្រុមហ៊ុនស្នើសុំការយោគយល់ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
សម្រាប់ការអនុវត្តគណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៍សុខាចាប់ផ្តើមពី ថ្ងៃជូនដំណឹងនេះតទៅ។
តាមរយៈរូបភាព និងសេចក្តីជូនដំណឹងនេះ គឺបានបង្ហាញពី អត្តចរឹករបស់ប្រជាពលរដ្ឋមួយចំនួន ដែលមានវប្បធម៌បោះចោលសំរាមពាសវាលពាស ។បើមើលមួយភ្លែតទៅ ការចោលសំរាមនៅតាមទីសាធារណៈគឺជារឿងដ៏តូចតាចមួយ។ ប៉ុន្តែទម្លាប់នេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណេះដឹង មារយាទ និងការទទួ លខុសត្រូវរបស់ពលរដ្ឋម្នាក់ៗ ។
ទម្លាប់អាក្រក់បែបនេះ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស ភាពថ្លៃថ្នូរ និងសោភ័ណភាពរប ស់ប្រទេស ព្រមទាំងអាចជាន់ពន្លិចវិស័យទេសចរណ៍ ដែលជាប្រភពប្រាក់ចំណូលរបស់ជាតិទៀតផង៕SP