សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានស្វាគមន៍ ជើងហោះហើរអន្តរជាតិលើកដំបូង ដោយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែល បានហោះចេញពីប្រទេសសិង្ហបុរីមកកាន់ខេត្តសៀមរាប ជាមួយអ្នកដំណើរចំនួន៦៧នាក់ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប មិនមានជើងហោះហើរចុះចតអស់ រយៈពេលជាង២០ខែមកហើយ ដោយសារតែជំងឺកូវីដ១៩។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថាខេត្តសៀមរាបអស់ រយៈពេលពីរឆ្នាំហើយ យើងមិនបានទទួលភ្ញៀវទេសចរបរទេស ឬការចុះចតនៅក្នុង ព្រលាន យន្តហោះអន្តរជាតិរបស់យើងនោះទេ។ នេះជាលើកដំបូង ដែលបានឃើញភ្ញៀវទេសចរ បរទេសចូលមកកម្សាន្តនៅខេត្តសៀមរាប។ លោក សង្ឃឹមថា នឹងមានភ្ញៀវទេសចរបរទេសជាបន្តទៀតមកកម្សាន្តនៅ ខេត្តសៀមរាប ព្រោះបើតាមការរាយការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ថា មានភ្ញៀវទេសចរបានទៅកក់សំបុត្រមកទស្សនានៅក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ ទៀតហើយ។

នៅថ្ងៃទី១៧នេះ ក្រៅពីក្រុមហ៊ុនអាកា សចរណ៍ Singapore Airlines ក៏មានក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines)មួយទៀត ដែលនិងដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាបយើងនេះដែរ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ ដែលត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប ត្រូវតែទទួលការធ្វើតេស្តរហ័សពីក្រុមការងារ បើអវិជ្ជមានគឺអាចធ្វើដំណើរ កម្សាន្តបាន  បើស្ថិតក្នុងករណីវិជ្ជមាន ត្រូវទទួលការថែទាំ និងព្យាបាលតាមការជ្រើសរើស មន្ទីរព្យាបាលតាមការចង់បានរបស់ភ្ញៀវ បើលទ្ធផលវិជ្ជមានតែពុំមានអាការៈសម្គាល់ គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែក នៃសណ្ឋាគារស្នាក់នៅនោះតែម្តង៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ