ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឲ្យចូលបម្រើការងារវិញ ចំពោះថា្នក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានធ្វើតេស្ត៣លើករួចរាល់ ហើយអវិជ្ជមានកូវីដ១៩។ 

ក្រសួងក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលចូលធ្វើការ ត្រូវធ្វើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ ដោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបិទការចេញ-ចូល មួយរយៈបន្ទាប់មានផ្ទុះព្រឹត្តិការណ៍២៨វិច្ឆិកា ដើម្បីបាញ់ថ្នាំការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ ក្នុងលក្ខណៈឆ្លងសហគមន៍។ 

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ហើយត្រូវមកធ្វើតេស្តជាលើកទី៣ ជាបន្តទៀត ដែលកំណត់កាលបរិច្ឆេទ និងពេលវេលាដោយក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ