លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។

លោក ហេង រតនា បានញ្ជាក់ថា រូបចម្លាក់តោថ្មដ៏ធំនេះ ត្រូវបានជីកឃើញក្នុងដីជម្រៅជាច្រើនម៉ែត្រ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបញ្ជាក់អំពីប្រវត្តិតោថ្មនេះថា មានអាយុកាលប៉ុន្មានឆ្នាំ ឬកប់ក្នុងដីតាំងពីពេលណា ក៏មិនទាន់ដឹងនោះដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ