នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  និងក្រសួងសុខាភិបាន បានអនុញ្ញាត ឱ្យកម្លាំងមួកខៀវកម្ពុជា៧១នាក់ វិលត្រឡប់ ទៅផ្ទះរបស់ខ្លូនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល បានយកសំណាកវិភាគ ទទួលលទ្ធផលអវិជ្ជមានមេរោគកូវិដ១៩ ក្រោយពួកបានធ្វើចត្តាឡីស័កចំនួនន១៤ថ្ងៃនៅ មណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។
អំឡុងពេលកម្លាំងមួកខៀវកម្ពុជា ធ្វើចត្តាឡីស័ក សម្តេចតេជោ តែងតែយកចិត្តទុកដាក់ តាមដានជាប្រចាំពីស្ថានភាពកម្លាំងមួកខៀវ, បានផ្តល់អាហារគ្រប់គ្រាន់ លើកទឹកចិត្ត និងបានណែនាំផ្តាំផ្ញើរក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ក៏ដូចជាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មើលថែទាំ កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័ក ចំពោះសុខភាពរបស់ពួកគាត់។ដោយឡែក ទាហានមួកខៀវនារី ដែលឆ្លងមេរោគ COVID-19 ក្រោយគេបង្អស់ នៅសង្កាត់សិត្បូ  ក្រុងតាខ្មៅ  ខេត្តកណ្តាល  ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ ចំពោះ ក្រុមគ្រួសារគាត់ចំនួន៩នាក់ ត្រូវបានពិនិត្យឃើញថាអវិជ្ជមានទាំងអស់គ្នា ហើយត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញទាំងអស់គ្នានាថ្ងៃនេះទី២២ ខែសីហា ឆ្នាំ២០២០ និង ទាហានមួកខៀវ៨នាក់ លទ្ធផលវិជ្ជមានកូវិដ១៩ ក៏បានព្យាបាលជាសះស្បើយ១០០% និងបានវិលត្រឡប់ទៅវិញផងដែរ។
គួរបញ្ជាក់អោយដឹងដែរថា កម្លាំងទ័ពមួកខៀវ៨០នាក់ បានមាតុភូមិន្ទនិវត្តន៍ពីបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២០ ត្រូវបានធ្វើចត្តាឡីស័កនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺច ចំនួន២២ថ្ងៃ ហើយបានបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ