អ្នកគួរជៀសវាងឲ្យបានកំហុស ៥ ខាងក្រោមនេះ៖ 

១-ស្រវ៉ាតោងចាប់ភាពជោគជ័យមិនត្រូវកន្លែង៖ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេ អ្នកអាចធ្លាក់ចូល ក្នុងអន្ទាក់នៃភាពជឿជាក់ថា សម្ភារៈមួយចំនួនធ្វើឲ្យអ្នកមើលទៅជាមនុស្សជោគជ័យ។ នោះជាផ្នត់គំនិ តមួយដែលយល់ថា ជោគជ័យគឺអញ្ចឹងឯង។ ជារឿយៗអ្នកបានព្យាយាយចាយលុយទិញមធ្យោបាយ ជាច្រើនដែលនាំទៅរកភាពជោគជ័យ និងសុភមង្គលទាំងមិនដឹងថា ការពិតភាពជោគជ័យ ក្នុងជីវិតរប ស់ពួកគេគឺជាអ្វីពិតប្រាកដ។ វិធីមួយដែលអ្នកអាចគេចចេញពីអន្ទាក់មួយនេះគឺត្រូវគិត និងសរសេរ ទុកថា ភាពជោគជ័យរបស់អ្នកមានន័យបែបណានៅ ក្នុងពិភពលោកមួយនេះ។ 

២ ទំនាក់ទំនងដែលគ្មានវិជ្ជាជីវៈ៖ក្នុងនាមជាអ្នកជំនួញ អ្នកនឹងមានទំនាក់ទំនងជាមួយមនុស្សច្រើនប្រភេទរាប់ទាំងដៃគូជំនួញ បុគ្គលិក ឬអតិថិជនមកពី ប្រភពផ្សេងៗគ្នា។ នៅក្នុងបរិបទនេះ អ្នកអាចនៅមានចំណុចខ្វះខាតក្នុងការប្រើភាសាទំនាក់ទំនង ឬជំនាញទំនាក់ទំនងរបស់អ្នកនៅមានកម្រិត។ នេះជាហានិភ័យមួយក្នុងនាមជាអ្នករកស៊ី ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងភាពជាអ្នកដឹកនាំរបស់អ្នក។ ហេតុដូច្នេះហើយអ្នកត្រូវដឹងថា តើគួរទំនាក់ទំនងបែបណាជាមួយបុគ្គលិក ដៃគូជំនួញ អតិថិជន ឬមនុស្សជុំវិញអ្នក?

 ៣- ខ្សោយភាពដឹកនាំជាអ្នកបម្រើ៖ជាទូទៅមនុស្សគ្រប់គ្នាយល់ថា អ្នកដឹកនាំត្រូវបង្កើតអ្នកដឹកនាំឲ្យបានច្រើន និងត្រូវធ្វើឲ្យមនុស្សគ្រប់គ្នាដើរតាម។ ក៏ប៉ុន្តែនៅក្នុងបរិបទជំនួញ អ្នកដឹកនាំដែលតាំងខ្លួនជាអ្នកបម្រើគឺមានមិនច្រើនទេ។ ដើម្បីដោះស្រាយបញ្ហា នេះ អ្នកត្រូវអនុវត្តភាពជាអ្នកដឹកនាំដែលមានឆន្ទះបម្រើពិតៗ និងដាក់ខ្លួន។ ភាពជាអ្នកដឹកនាំជាអ្នកបម្រើរបស់អ្នកមានន័យថា ត្រូវផ្តល់បរិយាកាសជំនួញមួយដែលផ្តល់ជូនសេវាកម្មបានយ៉ាងល្អដល់អតិថិជន បុគ្គលិក និងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនៅក្នុងជំនួញរបស់អ្នកឲ្យអស់ពីចិត្តពីថ្លើម។ 

៤- អតិថិជនចាំតែត្រូវរហូត៖ការយល់ខុសរបស់អ្នកជំនួញទូទៅដែលអាចធ្វើឲ្យអ្នកអស់កម្លាំងចិត្ត និងបាក់ទឹកចិត្ត។ ជំនួញរបស់អ្នកមិនល្អគ្រប់ដប់ទេ ដូច្នេះហើយចង់ឬមិនចង់ពេលខ្លះអ្នកទទួលរងថ្មបាក់ពីអតិថិជនមួយចំនួន។ ការប្រកាន់គោលការណ៍ខាងលើមានន័យថា អ្នកបានផ្តល់ឱកាសឲ្យអតិថិជនមួយចំនួនតូចមកបង្កព្យុះភ្លៀងដល់អាជីវកម្មក៏ដូច ជាបុគ្គលិករបស់អ្នក។ ជំនួសឲ្យការយល់ឃើញបែបនេះ អ្នកគួរចូរយកគំនិតមួយថា អ្នកឲ្យតម្លៃ និងគោរពអតិថិជនទាំងអស់។ ប៉ុន្តែពេលខ្លះពួកគេមិនចាំតែត្រូវរហូតនោះឡើយ។ ដូច្នេះហើយអ្នកត្រូវច្បាស់ថា មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែជាគោលដៅអតិថិជនរបស់អ្នកឡើយ។ 

៥- ដេញស្រវ៉ាតោងចាប់លុយជំនួសសេរីភាព៖អ្នកប្រហែលជាយល់ថា លុយគឺជាគោលដៅចុងក្រោយរបស់អ្នក។ បើអ្នកយល់បែបនេះ គឺអ្នកកំពុងបង្កើតកំហុសដ៏ធំមួយនៅក្នុងជីវិត។ ថ្វីត្បិតតែអ្នកបើកជំនួញនៅក្នុងដៃដើម្បីស្វែងរកប្រាក់ចំណេញ និងចូលរួមអភិវឌ្ឍសង្គមក៏ពិតមែន ក៏ប៉ុន្តែសូមចាំថា អ្នកត្រូវរកលុយដើម្បីយកវាទៅដូរនឹងសេរីភាពរបស់អ្នកដែលជាគោលដៅវែងឆ្ងាយរបស់អ្នក ។ ការផ្តោតលើការរកចំណូលក្នុងរយៈពេលខ្លីមិនធ្វើឲ្យអ្នកមានសេរីភាពពិតប្រាកដឡើយ។ ផ្ទុយទៅវិញ អ្នកគួរផ្តោតលើចំណុចខ្លាំង និងភាពរីកចម្រើនអាជីវកម្មរបស់អ្នកនោះអ្នកនឹងមានលុយកាន់តែច្រើន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ