កុមារអាយុ៥ខែ មានជំងឺបេះដូងពីកំណើត ដោយមានសរសៃឈាមចំហពីបេះដូងឆ្វេងទៅបេះដូងស្តាំ ធ្វើឲ្យបេះដូងរីកខ្សោយយ៉ាងធ្ងន់ធ្ងរ
4 ឆ្នាំ មុន
មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងថា រយៈពេល១ឆ្នាំកន្លះថ្ងៃនេះ ជាករណីវះកាត់បេះដូងទី៧០០ នៅមជ្ឈមណ្ឌលបេះដូងគន្ធបុប្ផាភ្នំពេញ។កូនប្រុសតូចអាយុ៥ខែ មានជំងឺបេះដូងពីកំណើត ដោយមានសរសៃឈាមចំហពីបេះដូងឆ្វេងទៅបេះដូងស្តាំ ធ្វើឲ្យបេះដូងរីកខ្សោយយ៉ាងធ្ងន់ធ្ងរ។
ករណីនេះក្រុមគ្រូពេទ្យឯកទេសបេះដូងកម្ពុជា បានជួយវះកាត់សង្រ្គោះជីវិតកូនតូចនេះបាន ដោយជោគជ័យ ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង រាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត ៕