ក្រសួងអប់រំ ព្រមានផ្អាកទីលានបាល់ទះ ប្រសិនបើកទូលាយឲ្យទស្សនិកជនចូលទស្សនាច្រើន ដែលអាចបង្កឲ្យមានរលកទី២ នៃជំងឺកូវីដ-១៩
4 ឆ្នាំ មុន
ក្រសួងអប់រំ យុវជន និងកីឡា បានបន្ដអំពាវនាវដល់អាជ្ញាធរ និងមហាជន ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ដនូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។ លើសពីនេះ ក្រសួងបានព្រមាន និងស្នើឲ្យអាជ្ញាធរផ្អាកសកម្មភាពនានា ចំពោះកន្លែងហាត់ប្រាណណា ដែលមិនគោរពតាមការណែនាំទៀតផង ពិសេសកន្លែងទីលានបាល់ទះតែម្ដង។
ក្នុងសសេចក្ដីជូនដំណឹងខាងលើ ក្រសួងបានសង្កត់ធ្ងន់ទៅកន្លែងលេងកីឡា ពិសេសទីលានបាល់ទះ ដែលបើកទូលាយឲ្យទស្សនកិជនចូលទស្សនាច្រើនកុះករ អាចបង្កឲ្យមានរលកទី២ នៃជំងឺកូវីដ-១៩។ ហេតុនេះ ក្រសួងបានស្នើឲ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ និងសហការក្នុងការត្រួតពិនិត្យកន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានាដែលមិនគោរពតាមវិធាសនសុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕SP