ស្រី្តម្នាក់ចាញ់បោកមេខ្យល់នៅប្រទេសចិន ពេលនេះសមត្ថកិច្ចជំនាញកំពុងរៀបចំឯកសារ ទៅក្រសួងការបរទេស និងក្រុមការងារមេគង្គឡានឆាង ដើម្បីជួយសង្គ្រោះហើយ
ក្រុមការងារព័ត៌មានប្រិតកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនថា ករណីនេះជំនាញបានទទួលបណ្ដឹង រៀបចំឯកសារទៅក្រសួងការបរទេស និងក្រុមការងារមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីជួយសង្គ្រោះហើយ ។នេះបើតាមការបង្ហោះរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១ ធ្នូ ឆ្នាំ២០២០។
ការធ្វើអន្តរាគមន៍នេះបន្ទាប់ពីមានហ្វេសបុកមួយឈ្មោះ វាសនាកូនស្រីទីបួនបានបង្ហោះសា ដោយមានខ្លឹមសាដើមទាំងស្រុងថា៖នាងខ្ញុំឈ្មោះ (ធួកសុភី)អាយុ(20) ស្រុកកំណើតនៅ ស្រុកស្នួល ខេត្តក្រចេះ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹក្រៅ បច្ចុប្បនគឺជាប់នៅប្រទេសចិនម៉ែឪប្ដីចិនឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេ។សុំពុកម៉ែបងប្អូនជួយស៊ែរអោយបានដល់សម្ដេចពុកហ៊ុនសែននិងបងៗសិទ្ធមនុស្សជួយខ្ញុំចេញពីនិងអោយបានឆាប់ៗផងព្រោះស្បូនខ្ញុំឈឺចាប់ណាស់មិនអាចទ្រាំនៅដោយកាបង្ខំរួមភេទបានទេបើខ្ញុំរើក៏មិនឈ្នេះគេដែលសូមជួយខ្ញុំអោយចេញពីប្រទេសចិនទៅខ្មែរវិញផងសូមជួយខ្ញុំអោយមានសេរីភាពផងហើយទូរស័ព្ទនេះដឹងគេដក់យកវិញពេលណាទេ។
ក្រៅពីសារបង្ហាញពីការឈឺចាប់នេះនៅ មានរូបភាពនឹងសារជាច្រើនទៀត ដែលនាងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់របស់នាង ដែលបង្ហាញពីក្តីឈឺចាប់ដោយសារតែការចាញ់បោកមេខ្យល់ជាដើម៕SP