មុននេះបន្តិច ក្រសួងមហាផ្ទៃបានបង្ហាញនៅវីដេអូស្តីពីសកម្មភាពត្រួតពិនិត្យមន្ត្រីជាន់ខ្ពស់និង អ្នកពាក់ព័ន្ធ ក្នុងកិច្ចប្រជុំនាថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០២០កន្លងទៅដែលក្នុងនោះក៏មាន លោកឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគារ ចូលរួមផងដែរ។

ជាក់ស្តែងក្នុងវីដេអូនេះដែរ ក្រសួងមហាផ្ទៃ បានអនុវត្តវិធានការការពារជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ព្រោះមុន-ក្រោយកិច្ចប្រជុំ មន្ត្រីជាន់ខ្ពស់និង អ្នកពាក់ព័ន្ធសុទ្ធសឹងតែបាន ត្រួតពិនិត្យ បាញ់អាល់កុល វាស់កម្តៅជាមួយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងពាក់ម៉ាស់យ៉ាងត្រឹមត្រូវបំផុត។

ជាមួយគ្នានេះ កាលពីកន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់មានប្រសាស៍ណែនាំជាបន្តបន្ទាប់នូវឱ្យអនុវត្ត បទបញ្ជា និងវិធានការនានាឱ្យមានការយកចិត្តទុកដាក់ និងឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា ក្រោយពីភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានតេស្តរកឃើញកូវីដ-១៩ នៅថ្ងៃទី ២៨ វិច្ឆិកា ២០២០ និងបន្តមកទៀតលោក ឆែម សាវុធ ក៏បានរកឃើញមានផ្ទុកកូវីដ-១៩ ដូចគ្នា ដែលនេះជាករណីដំបូងបំផុត ជាការឆ្លងក្នុងសហគមន៍ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ