នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានបញ្ចេញទូកតូចធំជាង១០គ្រឿង ចេញទៅយកភ្ញៀវ ដែលជាប់តាមចំនួន ១០៩២នាក់មកដីគោក ហើយកោះដែលភ្ញៀវទេសចរជាប់នៅលើនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សានាក់ ដែលជាប់នៅលើកោះ រយៈពេលបីថ្ងៃ ដោយសារព្យុះ មកដល់លើគោកដោយសុវត្ថិភាព។នេះបើតាមការឱ្យដឹងរបស់ លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
លោកជួន ណារិន្ទ  បានអោយដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល ។លោកបន្តថាដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិ និងអន្តរជាតិឡើងមកដីគោកបាន។ដោយបានទាក់ទងទៅក្រសួងធន់ធានទឹក និងឧត្តុនិយមថា អាកាសធាតុល្អប្រសើរ ចន្លោះពីម៉ោង១០ ដល់ម៉ោង១រសៀល ហេតុដូច្នេះ ទើបកម្លាំងនគរបាលទេសចរណ៍ និងនគរបាលជើងទឹក សហការជាមួយក្រុមហ៊ុនទូកឯកជន ទៅយកភ្ញៀវទាំងអស់ មកដីគោកវិញ។សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកា សនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្ត បន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះ ពេលដែលឆ្លងកាត់ប្រទេស ហ្វីលីពីន។ ព្យុះនេះ នៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្ដាល កៀកព្រំ ប្រទល់ភាគខាងជើង៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ