នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០  លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក នួន សំណាវុធ អភិបាលរដ្ឋករស័្វយតគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញ និងដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនស៊ីនទ្រី បានចុះត្រួតពិនិត្យ និង លុបបំបាត់ទីតាំងដេប៉ូសំរាម អនាធិបតេយ្យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ និង បានណែនាំអោយបងប្អូនពលរដ្ឋឱ្យយល់ដឹងពីការទុកដាក់សំរាមនៅមុខផ្ទះរៀងៗខ្លួន តាមម៉ោងពេលវេលាបានកំណត់ និងមិនអនុញ្ញាត អោយយកសំរាមមកចោលនៅទីតាំងដែលហាមឃាត់ទៀតនោះទេ  ក្នុងនោះលោក អភិបាលបានកំណត់ភារកិច្ច ដូចខាងក្រោម៖

១- បានចាត់អោយ លោក យស យុទ្ធី  អភិបាលរងខណ្ឌ ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីអប់រំប្រជាពលរដ្ឋឱ្យទុកដាក់ សំរាមនៅមុខផ្ទះរៀងៗខ្លួន ជាពិសេសប្រជាពលរដ្ឋរស់នៅផ្លូវខាងក្នុងៗ កុំយកសំរាមមកចោលនៅទីតាំងហាមឃាត់។

២- ក្រុមហ៊ុនស៊ីនទ្រី បានសន្យារៀបចំប្រព័ន្ធប្រមូលរួមមានឡាន និងរទេះចូលប្រមូលសំរាមនៅផ្លូវខាងក្នុងៗ តាមមុខផ្ទះប្រជាពលរដ្ឋឱ្យអស់ ។

៣- សង្កាត់ពាក់ព័ន្ធ នឹងចាត់ឱ្យប្រធានភូមិ ទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋដែលរស់នៅផ្លូវខាងក្នុងៗ បញ្ជេញសំរាមមកចោលនៅទីតាំងនេះទៀត ហើយសង្កាត់នឹងចាត់កំលាំងឃ្លាំមើល ដើម្បីផាកពិន័យអ្នកមកពីខាងក្រៅ ដែលតែងតែយកសំរាមមកចោលនៅទីនេះ។

៤- បន្ទាប់ពីប្រមូលសំរាមអស់ ខណ្ឌបានប្រើប្រាស់ឡានទឹកបាញ់លាងសម្អាត និងប្រគល់ភារកិច្ចឱ្យសង្កាត់ទប់ស្កាត់កុំឱ្យមានការកកើតដេប៉ូសំរាមនេះឡើងវិញ ។

៥- បានស្នើសុំមន្ទីរបរិស្ថានយកស្លាកហាមចោលសំរាមមកដាក់នៅទីតាំងនេះផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ