មានការភ្ញាក់ផ្អើលក្រោយ ផ្ទះសម្បែងប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅ ក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទទួលរង នៅការបាក់ស្រុត ខូតខាតស្ទើរតែទាំងស្រុង។ ហេតុដូចនេះ សូមប្រជាពលរដ្ឋដែល មានទីលំនៅក្បែរមាត់ស្ទឹង ព្រែក និងទន្លេបង្កើននៅការប្រុងប្រយ័ត្ន បន្ថែមទៀតឲ្យបានខ្ពស់បំផុត។យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរព្រែកមួយកន្លែង បានជូនដំណឹងថា មានករណីបាក់ស្រុតផ្ទះចូលព្រែកកើតឡើង កាលពីព្រឹកម៉ោង ៤ ជាង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា ទឹកជំនន់បានបង្ក នៅផលប៉ះពាល់ដល់ប្រជាពលរដ្ឋបានកើនឡើង ជិត៤ម៉ឺន គ្រួសារហើយ។ ជាពិសេសអ្នកដែលមានទីលំនៅ ស្ថិតនៅខាងផ្នែកពាយ័ព្យនៃប្រទេសមានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ រាជធានីភ្នំពេញព្រមទាំងខេត្តកណ្តាលផងដែរ៕ SP