លោក អ៊ីវ វាសនា«ភស្តុភារកម្មវៃឆ្លាត Smart Logistics បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា»
ភស្តុភារកម្មវៃឆ្លាត Smart Logistics បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នេះបើតាមការឱ្យដឹងរបស់លោក អ៊ីវ វាសនា អគ្គលេខាធិការនៃសមាគមភស្តុភារកម្មកម្ពុជា ក្នុងកម្មវិធី "ជជែកពីកម្ពុជា ៤.០" ក្រោមប្រធានបទ «ភស្តុភារកម្មវៃឆ្លាត (Smart Logistics) នៅកម្ពុជា»នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១។
លោក អ៊ីវ វាសនា បានបញ្ជាក់ថា ភស្តុភារកម្មវៃឆ្លាត (Smart Logistics)បានផ្តល់ផលប្រយោន៍ដល់សេដ្ឋកិច្ចក៏ព្រោះ តែតម្រូវការនៃការដឹកជញ្ជូន និងការផ្គត់ផ្គង់ហើយការផ្គត់ផ្គង់ដែលល្អនោះគឺសេវាល្អនិងមានតម្លៃសមរម្យដូច្នេះនៅពេលដែលមានបច្ចេកវិទ្យាថ្មីពិតជាបានសម្រួលដល់ការងារទាំងអស់ដែលធ្វើឱ្យថ្លៃដើមនៃការធ្វើសេវាបានចុះថោកទាំងនេះជាអ្វីដែលទទួលបានពី ភស្តុភារកម្មវៃឆ្លាត (Smart Logistics) ក្នុងនោះតាមរយៈភស្តុភារកម្មវៃឆ្លាត (Smart Logistics)អតិថិជនក៏អាចតាមដានមើលទំនិញរបស់ខ្លួនថាមកដល់ទីតាំងណាដែលនេះជាផ្នែកនៃការផ្តល់សេវាកម្មល្អ ។
ដោយឡែកការផ្តល់អត្ថប្រយោជន៍ដល់សង្គម លោក អ៊ីវ វាសនា បានបញ្ជាក់បន្ថែមថា ភស្តុភារកម្មវៃឆ្លាត (Smart Logistics)បានជួយសង្គមយ៉ាងច្រើន ជាក់ស្តែងតាមរយៈវ៉ាក់សាំងកូវីដ-១៩ ដោយសារតែបច្ចេកវិទ្យាឆ្លាតវៃ បានធ្វើឱ្យវ៉ាក់សាំងត្រូវបានត្រួតពិនិត្យត្រឹមត្រូវ ការស្តុកទុកស្របតាមស្តង់ដារ និងមកដល់កម្ពុជាទាន់ពេល ដែលនេះជាការជួយសង្គម និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក អ៊ីវ វាសនា ថាវិស័យភស្តុភារកម្មនៅកម្ពុជា ដោយផ្អែកទៅលើភាពខ្លាំងរបស់ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនជាយុវជន ព្រមទាំងទីតាំងភូមិសាស្ត្រប្រទេសកម្ពុជាគឺស្ថិតនៅកណ្តាលប្រទេសអាស៊ាន ហើយតម្លៃនៃការដឹកជញ្ជូនតាមរថយន្តក៏មានតម្លៃថោកជាងគេផងដែរ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះកង្វះធនធានមនុស្សហេតុដូចនេះហើយទើបសមាគមភស្តុភារកម្មកម្ពុជា Cambodia Logistics Associationបានបង្កើតជាវគ្គបណ្តុះបណ្តាលនានា សម្រាប់បណ្តុះបណ្តាលធនធានមនុស្សពាក់ព័ន្ធនឹងវិស័យនេះដើម្បី មានសមត្ថភាពក្នុងការដោះស្រាយបញ្ហារប្រឈមដំណើការការងារឱ្យបានកាន់តែច្រើនបន្ថែមទៀត៕SP