ហ្វីលីពីន​ ៖បុគ្គលិកសុខាភិបាល ៤០នាក់នៃវិទ្យាស្ថានស្រាវ ជ្រាវ​វេជ្ជសាស្ត្រ​តំបន់ត្រូពិក ប្ញហៅថា​ RITM​ ដែលជាមន្ទីរពិសោធន៍ នៃការធ្វើតេស្តជម្ងឺ​ Covid-19 ដ៏សំខាន់របស់ Philippines បានធ្វើតេស្តិវិជ្ជមានវីរុស​ Corona ។ នេះបើយោងតាមសារព័ត៌មាន Xinhua News ។ លោក Celia Carlos នាយកវិទ្យាស្ថាន​ RITM ប្រាប់ថា ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ វិទ្យាស្ថានស្រាវ ជ្រាវ​វេជ្ជសាស្ត្រ​តំបន់ត្រូពិក នៅតែបន្តប្រតិបត្តិការរបស់ខ្លួនជាបន្តទៀត ទោះមានបុគ្គលិកបានឆ្លងជំងឺកូវីដ១៩ក៏ដោយ ។​បុគ្គលិកដែលបានឆ្លងត្រូវបានគេបញ្ចូនទៅកាន់តំបន់ដាច់ដោយឡែក និងកំពុងព្យាបាលដោយយកចិត្តទុកដាក់ ៕ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ