លោក Richard Masters នាយកប្រតិបត្តិក្របខ័ណ្ឌ Premier League មានទំនុកចិត្តនឹង មានភាពជឿជាក់ថានៅចុងខែក្រោយនេះ គឺជាពេលវេលាល្អបំផុតដែលលីគអង់គ្លេសអាចត្រលប់មកវិញបាន។
បើយោងតាមប្រភព DailyMail លោក Masters បានប្រាប់ BBC Sport ថាការហាត់នេះធ្វើឡើងក្រោយពីរដ្ឋាភិបាលអង់គ្លេសបានបើកភ្លើងខៀវឲមានការប្រកួតឡើងវិញ។ដោយឡែកក្រុមទាំងអស់បានប្រមូលផ្ដុំគ្នាហ្វឹកហាត់បាន១សប្ដាហ៍មកហើយ ប៉ុន្តែត្រូវបែងចែកជាក្រុមតូចៗសម្រាប់ការហ្វឹកហាត់ មិនមែនជុំគ្នាទាំងអស់គ្នានោះទេ។
លោកបានបន្ថែមថា កីឡាករទាំងអស់សប្បាយចិត្តនៅពេលបានប្រមូលផ្ដុំគ្នាហ្វឹកហាត់ ហើយពួកគេកាន់តែពិសេសថែមទៀត លីគបានកំណត់យកថ្ងៃទី ១២ ខែមិថុនាថាជាកាលបរិច្ឆេទចាប់ផ្តើមឡើងវិញ។គួរកត់សម្គាល់ថា ក្របខ័ណ្ឌ Premier League ដែលត្រូវបានផ្អាកកាលពីថ្ងៃទី ១៣ ខែមីនាកន្លងមកនេះ។
គួរបញ្ជាក់ផងដែរ លោក Masters បានប្រាប់ថា Premier League គួរតែយកគំរូនឹងត្រូវតែមានបត់បែនហើយអាចពីការបន្តនៃក្របខ័ណ្ឌ Bundesliga កាលពីចុងសប្តាហ៍មុន។RT