(វីដេអូ) តារាស្រីទាំង៣ដួង ត្រូវបានពលរដ្ឋមីយ៉ាន់ម៉ាចាត់ទុកជាវីរនារីដ៍អស្ចារ្យ
មីយ៉ាន់ម៉ា៖«តើមានមនុស្សស្រី ឬតារាស្រីប៉ុន្មាននាក់ក្នុងប្រវត្តិសាស្រ្ត ដែលហ៊ានធ្វើបែបនេះដូចពួកគាត់ទាំង៣ ក្នុងខណៈប្រទេសជាតិខ្លួនកំពុងវឹកវរ និងពោពេញដោយគ្រោះថ្នាក់»
ពលរដ្ឋនៅប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា កាលពីអតីតកាលក្នុងប្រវត្តិសាស្រ្ត នៅពេលប្រទេសជាតិកំពុងជួបភាពវឹកវរ អាសន្ន ឬបញ្ហានយោបាយ គេកម្រឃើញមានតារាណាចេញមុខជ្រំជ្រែង តវ៉ា ការពារ ចូលរួមជាមួយប្រជាជនបែបនេះណាស់ នេះដោយសារតែតារាៗទាំងអស់នោះគិតថា ពេលដែលពួកគេចេញមុខ ទាក់ទងរឿងនយោបាយ ឬរឿងប្រទេសជាតិខ្លះ ពួកគេអាចនាំទុក្ខដាក់ខ្លួន បាត់បង់កិត្តិយស ធ្លាក់ប្រជាប្រិយភាពជាដើម។
ខាងក្រោមនេះ គឺជាតារាស្រីទាំង៣រូបដែលត្រូវបានពលរដ្ឋមីយ៉ាន់ម៉ាចាត់ទុកជាវីរនារី ក្នុងការខ្នៈខ្នែង ចេញមុខតវ៉ា ជាមួយពលរដ្ឋ ប្រឆាំងរបបយោធា។ ពួកគេទាំង៣នាក់ មាន២នាក់នៅរស់ ជាតារាបង្ហាញម៉ូតប្រចាំប្រទេស និងម្នាក់ទៀតបានស្លាប់ដោយត្រូវគ្រាប់គាំភ្លើងរបស់យោធាពេលកំពុងតវ៉ា។ម្នាក់ដែលស្លាប់នេះជាតារាចម្រៀងOriginal ។
១)បវរកញ្ញាឯកមីយ៉ាន់ម៉ាឆ្នាំ២០២០ នាង Thaw Nandar Aung ឬ Han Lay ក្នុងអាយុ២២ឆ្នាំ កញ្ញា Han Lay បច្ចុប្បន្នជាក៍និស្សិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យយ៉ាំងហ្គោនផងដែរ ។ នាងត្រូវបានពលរដ្ឋមីយ៉ាន់ម៉ា រួមទាំងប្រជាជននៅបណ្តាលប្រទេសជាច្រើនដែលកំពុងតាមដាន និងសុខទុក្ខប្រទេសមីយ៉ានម៉ា ចាត់ទុកជាវីរះនារីដ៍ក្លាហានរបស់មីយ៉ាន់ម៉ា ដោយសារតែនាង ហ៊ាននិយាយពាក់ព័ន្ធនឹងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា លើឆាកកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក ។នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។ ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ” ។ក្រៅពីនោះ កន្លងមកនាងក៍ធ្លាប់បានបង្ហាញអារម្មណ៍ក្តុកក្តួលតាមរយៈការឡាយលើបណ្តាញសង្គមផ្ទាល់ខ្លួន និងសូមអោយពិភពលោកជួយដល់ប្រទេសនាង។
២)បវរកញ្ញាចក្រវាលប្រទេស មីយ៉ាន់ម៉ា ឆ្នាំ២០១៨ នាង Hnin Thway Yu Aung។ នាងត្រូវបានប្រជាជនមីយ៉ាន់ម៉ាគោរពកោតសរសើរ យ៉ាងខ្លាំងពីទឹកចិត្តរបស់នាង ។ »Miss universe Myanmar 2018 រូបនេះ ប្រកាសលក់ម្កុដ ជាទីស្រលាញ់ស្មើអាយុជីវិត ដើម្បីចូលរួមបរិច្ចាគ ដោយនិយាយថា «បើទុកនៅនឹងខ្ញុំ វាត្រឹមតែជាដុំឥដ្ឋ មិនបានការមួយ ប៉ុន្តែប្រសិនខ្ញុំលក់វា វានឹងជាប្រយោជន៍ដល់ជនរួមជាតិទាំងអស់គ្នា»នាងប្រកាសលក់ម្កុដ ក្នុងតំលៃ 3200$ ដើមចូលរួមចំនែកជួយដល់ក្រុមចលនាតស៊ូមតិដើម្បីលោកស្រីអង់សាន់ស៊ូជី នឹងក្រុមជនភៀសខ្លួន។ក្រៅពីការប្រកាសតាមហ្វេសបុក នាង Hnin Thway Yu Aung ក៍បានចូលរួមជាមួយប្រជាជនក្នុងការតវ៉ាប្រឆាំងនិងរបបយោធាផងដែរ ។
៣)តារាចម្រៀង Ma Kyal Sin។ នាងត្រូវបានប្រជាជនមីយ៉ាន់ម៉ាមានការតក់ស្លុតចិត្តយ៉ាងខ្លាំង ព្រោះតែសាររបស់នាង Ma Kyal Sin ត្រឹមវ័យតែ១៩ឆ្នាំ តែនាងហាក់ដឹងខ្លូនថានាងនឹងស្លាប់ដោយនាងប្រកាសបរិច្ចាកអវៈយវៈដល់អ្នកដែលត្រូវ»។នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ កងទ័ពភូមាបានសម្លាប់ បាញ់ប្រហារទៅលើ ប្រជាជនមីយ៉ាន់ម៉ាជាច្រើននាក់ដែលចេញទៅធ្វើបាតុកម្ម ម្នាក់ក្នុងចំណោមនោះជា យុវតីវ័យក្មេងវ័យ១៩ឆ្នាំ ត្រូវបានទាហ៊ាន ប្រើកាំភ្លើង Sniper បាញ់ចំក្បាលបណ្តាលអោយ ស្លាប់។វាដូចជាការដឹងមុន កន្លងទៅ ក្នុងសារចុងក្រោយក្នុង Facebookនាង Ma Kyal Sin បានសរសេថា “ គ្រុបឈាម របស់ខ្ញុំ គឺ គ្រុប A ហើយប្រសិនបើមានបញ្ហានៅក្នុងការបាតុកម្មខ្ញុំនឹងបរិច្ចាកអវៈយវៈទុក បើសិនខ្ញុំកើតអីទៅ អ្នកដែលត្រូវការ អវៈយវៈ អាចទាក់ទងទៅមន្ទីពេទ្យបាន “៕