(ព្រះសីហនុ)៖បុរសម្នាក់ ដែលយកញញួ  ដែកស្បែងដេីរវាយបំផ្លាញ ចង្អូរទឹក សាធារណៈតាមផ្លូវអស់១២កន្លែង  ត្រូវបាននគរបាលរកឃើញនិងឃាត់ខ្លួនហើយនៅថ្ងៃ២០កញ្ញា២០២០។ ករណីនេះធ្វេីឱ្យលោក គួច ចំរេីន មានការហួសចិត្តយ៉ាងខ្លាំង ដោយលោកបាននិយាយថា"មហាជនបានសម្តែងនូវការហួសចិត្ត ចំពោះមានជនចង្រៃ ម្នាក់ទៀតហេីយ  យកញញួរដែកស្បែងដេីរវាយបំផ្លាញ សមិទ្ធិផលរួមជាចង្អូរទឹកអស់ ១២កន្លែង  ។ 

គួរបញ្ជាក់ថា ទង្វើរបស់បុរសរូបនេះ ដែលដើរវាយបំផ្លាញហេដ្ឋារចនាសម្ពន្ធ័សាធារណៈ ក្នុងពេលដែលអជ្ញាធរខិតខំរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋ។ ករណីនេះ សមត្ថកិច្ចនឹងបន្តនិតិវិធីចាត់ការជនសង្សយ័តាមច្បាប់៕


អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ