រាជធានីភ្នំពេញ ៖ នារីជាអតីតនិស្សិតពេទ្យឆ្មប ដែលជាប់អាហារូបករណ៍រៀននៅប្រទេសថៃម្នាក់បាន សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅនឹងដើមពុទ្ធានៅចំណុចក្នុងដីឡូតិ៍មួយកន្លែងបន្ទាបពីខំរៀនរហូតដល់ មានជំងឺសរសៃប្រសាទ ហើយរត់គេចខ្លួនចេញពីផ្ទះបាត់ប្រមាណជាង២ខែមកហើយ ។ ក្រោយមកក៏ បញ្ចប់ជីវិតខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង៣០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ នៅចំណុចដីឡូតិ៍មួយកន្លែងតាមផ្លូវកែវចិន្តា ក្រុម១២ ស្ថិតក្នុងភូមិ ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ។

នារីរងគ្រោះខាងលើត្រូវបាននគរបាលឱ្យដឹងថានាងមានឈ្មោះ ឈីវ សំអុន អាយុ ៣១ឆ្នាំ មានលំនៅ នៅផ្ទះលេខ១៤៦D ផ្លូវលំ ក្នុងភូមិ ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

នគរបាលបានឱ្យដឹងបន្តថានារីរូបនោះបានបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែនីឡុងចងភ្ជាប់ទៅនឹងដើម ពុទ្ធាក្នុងព្រៃហើយត្រូវបានក្មេងៗ ក្នុងភូមិទៅបេះផ្លែពុទ្ធាក៏ប្រទះឃើញរត់ទៅប្រាប់ឪពុកម្តាយរួចក៏ រាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ហើយក្រោយមកស្គាល់ក៏បានប្រាប់បងប្អូននារីរងគ្រោះរូបនេះតែម្តង ។

តាមបងស្រីនារីរងគ្រោះរូបនេះបានឱ្យសមត្ថកិច្ចដឹងថាប្អូនស្រីខ្លួន(នារីរងគ្រោះ) មានជំងឺសរសៃប្រសាទ ប្រមាណជិត១០ឆ្នាំមកហើយ ។ ហើយរយៈពេលប្រមាណជិត២ខែក្រោយនេះនាងក៏បានរត់ចេញពីផ្ទះ ទៅបាត់ខ្លួនមិនដឹងថាទៅទីណានោះទេ ក៏ស្រាប់តែទទួលបានដំណឹងពីសមត្ថកិច្ចថានាងបញ្ចប់ជីវិត ខ្លួនឯងតែម្តង ។

តាមព័ត៌មានឱ្យដឹងទៀតថាកន្លងមកនារីរងគ្រោះរូបនោះជានិស្សិតពេទ្យដែលរៀនពូកែប្រឡងជាប់ អាហារូបករណ៍ទៅរៀននៅប្រទេសថៃរហូតដល់ជិតចប់ទៅហើយ ប៉ុន្តែដោយសារតែការខិតខំរៀនខ្លាំង ពេកបណ្តាលឱ្យនាងរលាកខួរក្បាលក៏មានជំងឺសរសៃប្រសាទហើយត្រូវបានសាលាទាក់ទងមកក្រុម គ្រួសារឱ្យទៅទទួលយកមកស្រុកកំណើតវិញនិងបានបញ្ចប់ជីវីតខ្លួនឯងនៅពេលនេះតែម្តង ។

ក្រោយពេលកើតហេតុសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តពោធិ៍យារាម ហៅវត្តចាស់ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ