ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ៥នាក់ត្រូវទាហានថៃចាប់បញ្ជូនមកកម្ពុជាវិញ
(ក្រុងប៉ោយប៉ែត)៖ កងកម្លាំងការពារព្រំដែនថៃធ្វើការរឹតបន្តឹង បញ្ហាលបលួចចូលប្រទេសថៃដោយខុសច្បាប់ ជាពិសេសតាមច្រករបៀង អំឡុងពេលបិទព្រំដែន ដើម្បីទប់ទល់ការរាត្បាតរបស់កូវិត-19 តាមបន្ទាត់ព្រំដែនកម្ពុជា ថៃខេត្តស្រះកែវ ជាបន្តបន្ទាប់ ។
ចុងក្រោយ សមត្ថកិច្ចទាហានកងរយលេខ1205 ថៃបានត្រួតពិនិត្យឃើញពលករខ្មែរខណៈកំពុងធ្វើដំណើរចំនួន៥នាក់ ក្នុងនោះប្រុស៣ ស្រី២ ត្រង់បរិវេណភូមិណា ឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ទើបនាំខ្លួនមកសាកសួរ នៅទីបញ្ជាការកងរយទាហានលេខ1205។
សមត្ថកិច្ចថៃបានឲ្យដឹងថា បន្ទាប់ពីបានសួរនាំទើបដឹងថា ពលរដ្ឋខ្មែរទាំង៥រូប ធ្វើដំណើរចូលមកប្រទេសថៃដើម្បីរកការងារធ្វើ ស៊ីឈ្នួលទូទៅខាងផ្នែកកសិកម្ម ដាំអំពៅ,ដំឡូង នៅក្នុងទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ដោយសារនៅខាងប្រទេសកម្ពុជាមិនមានការងារធ្វើធ្លាប់ចូល-ចេញប្រទេសថៃជាច្រើនលើកតាមច្រកព្រំដែនអនមថរជាតិខ្លងលឹក-ប៉ោយប៉ែត តែដោយសារបិទព្រំដែន ទើបលួចចូលប្រទេសថៃតាមច្រករបៀង ដើម្បីរកការងារទូទៅធ្វើ។ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពិនិត្យកម្ដៅរាងកាយនឹងសសេរកំណត់ហេតុរួចរាល់ក៏បញ្ជូនពលរដ្ឋខ្មែរប្រគល់អោយតម្រួតការពារព្រំដែនលេខ127 ភូមិណូន ម៉ាកមុន ដើម្បីឲ្យត្រឡប់មកប្រទេកម្ពុជាវិញ តាមច្រករបៀងត្រួតពិនិត្យភូមិអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅប្រឈមនិងភូមិ-ណូន ម៉ាកមុន ប្រទេសថៃ៕