រថយន្តដឹកទំនិញ២គ្រឿងបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យតៃកុងម្នាក់គៀបស្លាប់ក្នុងកាប៊ីននិងតៃកុងម្ខាងទៀតរងរបួសធ្ងន់
កណ្តាល: កាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតនៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ដំណើររឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A 00 21 បើកបរដោយឈ្មោះ ថោង សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ ភ្នំពេញ បានគាបក្នុងរថយន្តស្លាប់នៅកន្លែងកើតហេតុ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូតមកឆ្វេងដៃបុករថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ.3A 33 08 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុសអាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (របួសធ្ងន់) ដែលមានទិដៅភ្នំពេញ អ្នកលឿង របួសធ្ងន់ម្នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ ចំណែករថយន្ត០២គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនីតិវិធី។
សន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខតាកែវ 3A 00 21 ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នមិនបានពិនិត្យមើលស្ថានភាពផ្លូវខាមុខ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ