នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin មានវិជ្ជមានកូវីដ១៩ ហើយត្រូវនៅដាច់ដោយឡែកពីគេ
4 ឆ្នាំ មុន
នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសនៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះថា លោកមានវិជ្ជមានកូវីដ១៩ ហើយលោកនឹងនៅដាច់ដោយឡែកពីគេ។ ជាមួយគ្នានេះ លោកក៏ស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន តាមរយៈវីដេអូខល តែងតាំងនាយករដ្ឋមន្រ្តីស្តីទីផងដែរ។លោក Mishustin ដែលជាអ្នកដឹកនាំគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅរុស្ស៊ី បានប្រាប់លោកពូទីនយ៉ាងដូច្នេះថា៖ ខ្ញុំបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ ខ្ញុំនឹងនៅដាច់ដោយឡែក និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ នេះគឺចាំបាច់ណាស់ ដើម្បីការពារសហសេវិករបស់ខ្ញុំ៕ដោយPP