កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានប្រកាសនៅថ្ងៃសៅរ៍ទី ២ ឧសភានេះថា មេដឹកនាំ លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅឯតំបន់ភាគខាងជើងរដ្ឋធានីព្យុងយ៉ាង ។សូមរំលឹកថា គិមមកទល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលលោក គីម ជុងអ៊ុន បានបាត់ខ្លូន បន្ទាប់ពីលោកបានខកខានក្នុងថ្ងៃកំណើតជីតារបស់ខ្លួន។ អវត្តមានរបស់លោក បានធ្វើឲ្យបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយ ពីមូលហេតុផ្សេងៗគ្នា ដែលបណ្តាលឲ្យលោកបាត់ខ្លួន ។ហើយទោះជាត្រូវសារព័ត៌មានខ្លះបានបញ្ជាក់ថា លោកគីម ជុងអ៊ុន បានស្លាប់ ឬពុំបានស្លាប់ ក៏គេមិនបានឃើញាមានការចេញមុខបកស្រាយជាសាធារណពីមន្ត្រីចេញពីកូរ៉េខាងជើងនោះដែរ។សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលមានសារព័ត៌មានក្នុងស្រុករបស់កូរ៉េខាងជើង KCNA បានចេញផ្សាយពីដំណឹងរបស់លោក គឺម ជុងអ៊ុន ៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ