ភ្នំពេញ ៖ សហភាពអឺរ៉ុប ប្រចាំកម្ពុជា (EU) បានឲ្យដឹងថានៅកម្ពុជាបុគ្គលដែលស្រលាញ់ភេទដូចគ្នាកែភេទ នៅតែទទួលរងការរើសអើងក្នុងសង្គម រួមមានការបង្ខំឲ្យរៀបការជាមួយបុគ្គលភេទផ្ទុយគ្នាការរើសអើងនៅកន្លែងធ្វើការនិងការគំរាមធ្វើបាបនៅសាលារៀន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សហភាពអឺរ៉ុប ប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា «នៅកម្ពុជា បុគ្គលដែលស្រលាញ់ភេទដូចគ្នាកែភេទនិងស្រលាញ់ទាំងពីរភេទនៅតែទទួលរងនូវការរើសអើងក្នុងសង្គមរួមមានការបង្ខំឲ្យរៀបការជាមួយ បុគ្គលភេទផ្ទុយគ្នាការរើសអើងនៅកន្លែងធ្វើការ និងការគំរាមធ្វើបាបនៅសាលារៀន»។ 

សហភាពអឺរ៉ុប បន្ដថា គម្រោងរបស់សហភាពអឺរ៉ុប «ដើម្បីសមភាពយេនឌ័រ» គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការមាក់ងាយនេះ។ គម្រោងនេះធ្វើការជាមួយសកម្មជនជាច្រើនដូចជា នីត វ៉ាន់យូ ដែលជាអ្នកដឹកនាំបណ្តាញអ្នកស្រឡាញ់ភេទដូចគ្នាដែលមានសមាជិក ៣៣ នាក់។ 

វ៉ាន់យូ គូសបញ្ជាក់ថា “អ្នកស្រលាញ់ភេទដូចគ្នាគឺជាធនធានមនុស្សដ៏សំខាន់ និងមានតម្លៃ ហើយដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម”៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ