ប្រទេសថៃ៖ យោងតាមសារព័ត៌មាន Bangkok Post បានផ្សាយនៅថ្ងៃទី៩ខែមេសាថា៖ តាមការប៉ាន់ប្រមាណ មានដំរី ជាង២ពាន់ក្បាល់កំពុងតែ «អត់ការងារធ្វើ» ពេលគ្មាន អ្នកទេសចរណ៍ ហើយអ្នកមើលថែសត្វដំរី (ហ្មដំរី) ក៏ត្រូវកាត់បន្ថយដល់ទៅ៧០ភាគរយផងដែរ។ គ្មានអ្នកទេសចរណ៍សត្វដំរី មិនមានចំណីស៊ីគ្រប់គ្រាន់នោះឡើយ ប៉ះពាល់ដល់សុខភាព សត្វដំរី ។ប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា ៖ មានដំរី៧៥ក្បាល នៅសួនសត្វខេត្ត អាយុធ្យា អាចប្រឈម នឹងងាប់ដោយគ្មានអ្នកទេសចរណ៍ឲ្យចំណីស៊ី។

សត្វដំរីដើរតួនាទីយ៉ាងសំខាន់និងជាតំណាងរបស់ប្រទេសថៃ។ រដ្ឋាភិបាលថៃបានកំណត់ថ្ងៃទី១៣ខែមីនា ជាទិវាសត្វដំរីនៅក្នុងប្រទេសនេះ។ យោងតាមប្រធានមន្ទីរឧទ្យានជាតិនិងអភិរក្សសត្វព្រៃថៃលោក Thanya Netithammakun បានបញ្ជាក់ថា មានសត្វដំរីព្រៃចន្លោះពី ៣.១៦៨ ទៅ ៣.៤៤០ក្បាលរស់នៅក្នុងដែនជម្រកសត្វព្រៃនិងឧទ្យានជាតិក្នុងប្រទេសថៃចំនួន ៨៩ ឧទ្យាន ដែលមានផ្ទៃដី ៥២ ០០០ គីឡូម៉ែត្រក្រឡា។

សូមជម្រាបថា កន្លងមក សត្វខ្លា នៅសួនសត្វធម្មជាតិ នៅអាមេរិកក៏រកឃើញឆ្លងកូវីដ-១៩ ពីអ្នកមើលថែ ហើយខ្លានោះក៏បានចម្លងទៅសត្វផ្សេងៗទៀត។ ដោយឡែកនៅក្នុងប្រទេសថៃ សត្វដំរី នៅទីក្រុងបាងកក និងឧទ្យាននានា ក្នុងប្រទេសថៃ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ពេលនេះក៏បានក្លាយជាជនរងគ្រោះបន្ទាប់ ដោយកូវីដ-១៩។ ជីវិតរស់នៅក្នុងទីក្រុង នៃសត្វដំរីទាំងនោះ កាន់តែអាក្រក់ទៅ ក្រោយពេលមិនមានអ្នកទេសចរណ៍ទៅកម្សាន្ត ដោយសារតែការបិទប្រទេស។ គ្មានអ្នកទេសចរណ៍ ដំរីក៏មិនមានចំណីស៊ីដូចមុនទៀតឡើយ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ