វីវរហើយធំហើយ វៀតណាម ផ្ទុះវីរុសថ្មីមួយទៀត DIV1កើតពីបង្គា ខណៈវីរុសកូវីដ១៩ មិនទាន់ធូរស្បើយនៅឡើយ
វៀតណាម៖ ស្របពេលដែលរដ្ឋាភិបាលវៀតណាមកំពុងតែយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩នោះ ពេលនេះវៀតណាមត្រូវមានបន្ទុកមួយបន្ថែមទៀតគឺ ការរាតត្បាតនៃវីរុស DIV1 ដែលកើតមាននៅលើសត្វបង្គា។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NewStraitsTimes បានបញ្ជាក់ថា ការពិតទៅវីរុស DIV1 មិនមែនជាមេរោគថ្មីនោះទេ ព្រោះថាកាលពីឆ្នាំ ២០១៤ កន្លងទៅមេរោគនេះត្រូវបានគេរកឃើញនៅក្នុងខ្លួនសត្វបង្គាជាលើកដំបូងម្តងរួចមកហើយក្រោយមកវាក៏បានបាត់ទៅវិញ និងទើបតែកើតមានម្តងទៀតកាលពីពេលថ្មីៗនេះ។
ប្រភពខាងលើបានបន្តថា វីរុស DIV1 ដែលមាននៅក្នុងខ្លួនបង្គានឹងធ្វើឲ្យសត្វបង្គាឡើងក្រហម ទន់សាច់ រួចហើយក៏ងាប់តែម្តង។ រហូតមកទល់នឹពេលនេះគេនៅមិនទាន់ដឹងច្បាស់ទេថា វីរុស DIV1 អាចចម្លងទៅកាន់មនុស្សបានឬអត់នោះទេ តែបញ្ហាជាក់ស្តែងមួយដែលវីរុស DIV1 បានបង្កឡើងគឺវាបានធ្វើឲ្យមានផលប៉ះពាល់ដល់ទីផ្សារលក់បង្គាយ៉ាងខ្លាំង ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺម្ចាស់កសិដ្ឋានចិញ្ចឹមបង្គាផ្ទាល់តែម្តង។
ម្ចាស់កសិដ្ឋានចិញ្ចឹមបង្គាជាជនជាតិចិនមួយរូបបានប្រាប់ឲ្យដឹងថា បង្គាទាំងតូចទាំងធំដែលបានឆ្លងវីរុស DIV1 ត្រូវងាប់យ៉ាងឆាប់រហ័សហើយបន្ទាប់មកវាក៏ធ្លាក់ទៅដល់បាតស្រះឬអាងដែលគេចិញ្ចឹមវាតែម្តង ហើយគេមិនអាចយកបង្គាទាំងនេះទៅបរិភោគបានឡើយព្រោះតែវាគ្មានគុណភាពទាល់តែសោះ។ ម្ចាស់កសិដ្ឋារូបនេះបានបន្តថា រហូតមកទល់នឹងពេលនេះគាត់ត្រូវខាតបង់ប្រាក់អស់ចំនួន ១៣,៩៨០ ដុល្លារហើយ ព្រោះតែបង្គានៅក្នុងករសិដ្ឋានរបស់គាត់ត្រូវងាប់អស់៕ RR