CDC សម្រេចឱ្យក្រុមហ៊ុនចំនួន ២ បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្រោមទុនជាង ៨,៦លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី១៣មេសា ឆ្នាំ២០២០ បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN FG-XN PACKAGING INDUSTRIAL និងក្រុមហ៊ុន NAMPER PACKAGING (CAMBODIA) បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្រោមទុនវិនិយោគសរុប ៨,៦លានដុល្លារ និងផ្តល់ការងារបានជាង ៧០០កន្លែង។
ក្នុងសេចក្តីសម្រេចរបស់ CDC បានបញ្ជាក់ថា ក្រុមហ៊ុន CAMBODIAN FG-XN PACKAGING INDUSTRIAL CO., LTD មានទុនចំនួន ៤,៧លានដុល្លារ មានគម្រោងបង្កើតរោចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទធ្វើពីក្រណាត់ ស្ថិតនៅឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចំណែកក្រុមហ៊ុន NAMPER PACKAGING (CAMBODIA) CO., LTD មានទំហំវិនិយោគ ៣,៩លានដុល្លារ ដែលបង្កើតរោងចក្រផលិតកេសកាតុង ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ៕ដោយPP
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០