បាងកក៖អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល លោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានក្រុមប៉ូលីស នាយកដ្ឋានកែប្រែថៃ បញ្ជូនទៅតុលាការកំពូលថៃហើយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោក ថាក់ស៊ីន ប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ក្នុងសំណុំរឿងចំនួន ៣ ដែលលោកត្រូវបានកាត់ទោសកំបាំងមុខដោយនាយកដ្ឋានព្រហ្មទណ្ឌ សម្រាប់អ្នកកាន់តំ ណែង នយោបាយរបស់តុលាការកំពូល។ក្នុងនោះ អ្នកនាំពាក្យតុលារការកំពូលថៃបាន ឱ្យដឹងថា ពន្ធនាគារ Remand ទីក្រុងបាងកក បានប្រកាសកាលពីថ្ងៃចន្ទថា គ្មានការចូលសួរសុខទុក្ខដោយផ្ទាល់នឹងត្រូវបានអនុញ្ញាតនៅថ្ងៃអង្គារដោយសារតែការមកដល់ និងការប្រមូលផ្តុំហ្វូងមនុស្សយ៉ាងច្រើនដែលជាអ្នកគាំទ្រលោក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ